អ្វីទៅជាក្រសួង
រ៉ែ និងថាមពល
ហើយអ្វីជាអាជ្ញាធរអគ្គិសនីកម្ពុជា?
ក្រសួង រ៉ែ និងថាមពល ៖ ជាស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល
ដែលមានសមត្ថកិច្ចរៀបចំគោល នយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងវិស័យថាមពលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះវិស័យថាមពលអគ្គិសនីគឺជាអាទិភាព
និងរៀបចំស្តង់ដាបច្ចេកទេសអគ្គិសនី ដើម្បីឱ្យមានឯកភាព គ្នាក្នុងតំបន់ក៏ដូចជាអន្តរជាតិ
សម្រាប់ឱ្យការផ្គត់ផ្គង់ និងផ្តល់សេវាអគ្គិសនីប្រព្រឹត្តបានប្រសិទ្ធភាព គុណភាព
និងចីរភាព រួមទាំងធ្វើការស្វែងរកដៃគូរវិនិយោគ
ប្រភពផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ ក្នុងន័យធ្វើការប្រកួតប្រជែងបែបសេដ្ឋកិច្ចលើវិស័យថាមពលជាមួយប្រទេសជិតខាង
។
អាជ្ញាធរអគ្គិសនីកម្ពុជា
៖ ៖គឺជាបញ្ញត្តិករ រវាងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ មានសមត្ថកិច្ចរៀបចំច្បាប់
គោលការណ៍ និងបទបញ្ញត្តិផ្សេងៗពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថាមពលអគ្គិសនី
។
- អាជ្ញាធរអគ្គិសនីកម្ពុជា មានសមត្ថកិច្ចផ្តល់អាជ្ញាប័ណ្ណជូនសេវាករដើម្បីមានសិទ្ធិក្នុងការផ្គត់ផ្គង់ជូនអ្នក ប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា
- ជាអ្នករៀបចំគោលនយោបាយកំណត់តម្លៃជូនសេវាករ និងអ្នកប្រើប្រាស់ជម្រុញឱ្យប្រតិបត្តិករទាំងអស់ គោរពតាមច្បាប់ បទបញ្ញត្តិ គោលការណ៍និងស្តង់ដាបច្ចេកទេសរបស់ក្រសួង រ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជាធានាឱ្យប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព។
អ្វីទៅដែលហៅថាសេវាករអគ្គិសនី និងអគ្គិសនីកម្ពុជា?
សេវាករអគ្គិសនី
៖ គឺជាអ្នកដែលត្រូវបានផ្តល់សិទ្ធិដោយអាជ្ញាធរអគ្គិសនី ដើម្បីធ្វើការផ្គត់ផ្គង់អគ្គិសនីជូន
អតិថិជន ។ សេវាករត្រូវចាំបាច់មានអាជ្ញាប័ណ្ណ ហើយត្រូវអនុវត្តន៍តាមច្បាប់បទបញ្ញត្តិនិងគោលការណ៍
របស់អាជ្ញាធរអគ្គិសនី។ អាជ្ញាប័ណ្ណអគ្គិសនី
គឺជាលិខិតផ្តល់សិទ្ធិឱ្យអ្នកកាន់អាជ្ញាប័ណ្ណដើម្បីធ្វើសេវាកម្ម
អគ្គិសនី។ អាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតតាមច្បាប់ ដែលអាជ្ញាធរអគ្គិសនីសម្រេចផ្តល់ឱ្យរូបវន្តបុគ្គលឬនីតិ
បុគ្គលដើម្បី មានសិទ្ធិស្របច្បាប់ក្នុងការធ្វើសេវាកម្មអគ្គិសនី
ទៅតាមបញ្ញត្តិ ដែលកំណត់ក្នុងអាជ្ញាប័ណ្ណ
នោះហៅថា “លក្ខខណ្ឌរបស់អាជ្ញាប័ណ្ណ” ។
អគ្គិសនីកម្ពុជា
EDC ៖ ៖ជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយរបស់រដ្ឋ
មានភារកិច្ច ផលិត បញ្ជូន
និងចែក ចាយថាមពលអគ្គិសនីទូទាំងព្រះរាជាណាចក្រកម្ពុជា ។
អគ្គិសនីកម្ពុជា ជានីតិបុគ្គលមាន
ស្វ័យភាពផ្នែកគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ មានគោលដៅពាណិជ្ជកម្មមានសិទ្ធិនិងការទទួលខុសត្រូវ
កំណត់ដោយច្បាប់ ។ អគ្គិសនីកម្ពុជា
ទទួលខុសត្រូវដោយផ្ទាល់ចំពោះកម្រៃ និងការបង់ខាត ព្រមទាំងបំ ណុលទាំងអស់ត្រឹមកម្រិតនៃតម្លៃធនធានរបស់ខ្លួន។
បច្ចុប្បន្ន អគ្គិសនីកម្ពុជា
កំពុងធ្វើសេវាកម្ម ចែកចាយជូនអតិថិជននូវតំបន់មួយចំនួនរួមមាន៖
- ១.អគ្គិសនីកម្ពុជាភ្នំពេញ (សាខាអូរបែកក្អម សាខាចាក់អង្រែក្រោម និងសាខាវត្តភ្នំ)
- ២.អគ្គិសនី សៀមរាប
- ៣.អគ្គិសនី ខេត្តព្រះសីហនុ
- ៤.អគ្គិសនី កំពង់ចាម (សាខាពញាក្រែក និងសាខាមេមត់)
- ៥.អគ្គិសនី តាកែវ (សាខាអង្គតាសោម)
- ៦.អគ្គិសនី បាត់ដំបង
- ៧.អគ្គិសនី ស្វាយរៀង(សាខាបាវិត សាខាកំពង់រោទ៍ និងសាខាជីភូ)
- ៨.អគ្គិសនី កំពត (សាខាកំពង់ត្រាច)
- ៩.អគ្គិសនី ព្រៃវែង
- ១០.អគ្គិសនី បន្ទាយមានជ័យ (សាខាមង្គលបូរី)
- ១១.អគ្គិសនី ស្ទឹងត្រែង សាខាកំពង់ស្រឡៅ(ខេត្តព្រះវិហារ)
- ១២.អគ្គិសនី រតនគីរី
- ១៣.អគ្គិសនី មណ្ឌលគីរី (សាខាកែវសីមា)
- ១៤.អគ្គិសនី ក្រចេះ (សាខាស្នួល)
- ១៥.អគ្គិសនី កំពង់ស្ពឺ
១.តើការបន្តចរន្តថ្មីត្រូវមានឯកសារអ្វីខ្លះភ្ជាប់មកជាមួយ?
ក. ករណីលំនៅដ្ឋានៈ
- ច្បាប់ចម្លងប័ណ្ណគ្រួសារ ឬ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬលិខិតផ្ទេរសិទ្ធិ កាន់កាប់ ឬលិខិតបញ្ជាក់របស់ឃុំសង្កាត់
- អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ ឬលិខិតបញ្ជាក់អត្តសញ្ញាណចេញដោយអាជ្ញាធរមូលដ្ឋាន
ខ. ករណីអង្គភាពរដ្ឋៈ
- លិខិតបញ្ជាក់ការទូទាត់របស់ប្រធានស្ថាប័ន ឬប្រធានអង្គភាពស្នើសុំ
- អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ
គ. ករណីប្រភេទអាជីវកម្មៈ
- ច្បាប់អនុញ្ញាតបើកអាជីវកម្ម ឬប័ណ្ណប៉ាតង់
- លិខិតបញ្ជាក់កម្មសិទ្ធិទីតាំងស្នើសុំដូច (ក១) ឬកិច្ចសន្យាជួល ភ្ជាប់មកជាមួយនូវការធានាទូទាត់បំណុលពីម្ចាស់កម្មសិទ្ធិ ដែលមានការបញ្ជាក់ពីអាជ្ញាធរ
- អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ។
២.តើរយៈពេលនៃការបម្រើសេវាបន្តចរន្តមានប៉ុន្មានថ្ងៃ?
រយៈពេលនៃការបម្រើសេវាបន្តចរន្តគឺ
គិតចាប់ពីថ្ងៃទទួលពាក្យរហូតដល់ថ្ងៃភ្ជាប់ចរន្ត៖
- ការស្នើសុំបន្តចរន្តពី 1ph X 5A ដល់ 1ph X 63A មានរយៈពេល ១៥ ថ្ងៃ (ថ្ងៃការងារ គិតចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាកដែលប្រកាសដោយអនុក្រឹត្យនៃរាជរដ្ឋាភិបាលកម្ពុជា)
- ការស្នើសុំបន្តចរន្តពី 3ph X 32A ដល់ 3ph X 100A មានរយៈពេល ៤៥ ថ្ងៃ (ថ្ងៃធម្មតា គិតទាំងថ្ងៃឈប់ និងថ្ងៃធ្វើការ) ។
៣.តើការសុំតម្លើងកម្លាំងថាមពលប្រើប្រាស់
ត្រូវមានឯកសារអ្វីខ្លះភ្ជាប់មកជាមួយ?
- ឯកសារជាវចរន្តពីមុន ឬអត្តសញ្ញាណប័ណ្ណ
- វិក្កយបត្រប្រើប្រាស់ថាមពលអគ្គិសនី។
តើការស្នើសុំបន្តចរន្តថ្មី
ឬតម្លើងកម្លាំងចាប់ពី 3ph
x 100A ឡើងទៅអតិថិជនត្រូវទំនាក់ទំនងនៅខាង
ណាដែរ? បើខ្ញុំមានផ្ទះនៅភ្នំពេញ?
ក- កម្លាំង 3ph x 100A
- ប្រភេទលំនៅដ្ឋាន និងអគាររដ្ឋបាល ត្រូវទំនាក់ទំនងនៅ តាមសាខាអគ្គិសនីកម្ពុជា
- ប្រភេទអាជីវកម្ម សិប្បកម្ម ផ្ទះជួលបរទេស សណ្ឋាគារ ត្រូវទំនាក់ទំនងនៅនាយកដ្ឋានអាជីវកម្ម ចែកចាយ(វត្តភ្នំ)។
ខ- កម្លាំងលើសពី 3ph x 100A
- គ្រប់ប្រភេទអតិថិជនត្រូវទៅទំនាក់ទំនងនៅនាយកដ្ឋានអាជីវកម្មចែកចាយ(វត្តភ្នំ)។
- វតើការស្នើសុំបន្តចរន្តថ្មី ឬតម្លើងកម្លាំងចាប់ពី 3ph x 100A ឡើងទៅអតិថិជនត្រូវទំនាក់ទំនងនៅខាងណាដែរ? បើខ្ញុំមានផ្ទះនៅខេត្ត?
គ្រប់ប្រភេទអតិថិជនដែលស្ថិតនៅក្នុងដែនអាជ្ញាប័ណ្ណ គ្រប់គ្រងដោយអគ្គិសនីកម្ពុជា
សូមអញ្ជើញទៅ ទំនាក់ទំនងតាមបណ្ដាអង្គភាពអគ្គិសនីដែលអតិថិជនរស់នៅ។
៥.ចំពោះសាច់ញាតិរបស់អ្នកស្នើសុំបន្តចរន្ត
អាចមកផ្តិតមេដៃជំនួសគាត់បានដែរឬទេ?
- អ្នកផ្សេងមិនអាចមកផ្តិតមេដៃជំនួសម្ចាស់ផ្ទះ(ម្ចាស់អចលវត្ថុ)បានទេ។
- លុះត្រាតែជាប្តី ឬប្រពន្ធរបស់អ្នកស្នើសុំទើបមានសិទ្ធិអាចផ្តិតមេដៃជំនួសបាន។
៦.តើអតិថិជនតែមួយអាចឈរឈ្មោះសម្រាប់បន្តចរន្តពីរ
ឬច្រើនជាងនេះបានដែរឬទេ?
- អតិថិជនមានសិទ្ធិឈរឈ្មោះបាន អោយតែទីតាំងនោះជាកម្មសិទ្ធិរបស់ខ្លួន និងមានទីតាំងកម្មសិទ្ធិផ្សេង គ្នា។
៧.តើអតិថិជនអាចបន្ថយកម្លាំងប្រើប្រាស់បានដែរ
ឬទេ?
អតិថិជនអាចបន្ថយកម្លាំងប្រើប្រាស់បានដោយ៖
- ត្រូវអញ្ជើញទៅទំនាក់ទំនងនៅសាខាអគ្គិសនី និងតាមបណ្តាអង្គភាពអគ្គិសនីខេត្ត ចំណុះឱ្យអគ្គិសនីកម្ពុជា ដើម្បីស្នើសុំបន្ថយកម្លាំងប្រើប្រាស់។
- ត្រូវដាក់ពាក្យស្នើសុំបញ្ឈប់ការប្រើប្រាស់លើទីតាំងនោះ ហើយដាក់ពាក្យស្នើសុំកម្លាំងសារជាថ្មី។
៨.អតិថិជនមានទីតាំងមួយ បើកសិប្បកម្មបានបំពាក់សម្ភារជាច្រើនសំរាប់អាជីវកម្មគាត់ ចង់បន្តចរន្តថ្មីចូល ទីតាំងនេះ។ តើអតិថិជនគួរសុំកម្លាំងប៉ុន្មានអំពែរ?
- អតិថិជន ត្រូវដឹងពីកម្លាំងប្រើប្រាស់ពីអ្នកបច្ចេកទេសដែលរៀបចំបណ្តាញក្នុងទីតាំងគាត់ជាមុនសិន ហើយបន្ទាប់ពីធ្វើការស្នើសុំតាមកម្លាំងនេះរួច អ្នកបច្ចេកទេសរបស់អគ្គិសនីកម្ពុជានិងចុះពិនិត្យវាយតម្លៃ ជាក់ស្ដែង និងកំណត់អំពែរតាមក្រោយ។
៩.អតិថិជនបានទិញផ្ទះដែលមិនមានភ្លើង ហើយបានមកស្នើសុំបន្តចរន្តថ្មីតែខាងអគ្គិសនី ថាទីតាំងគាត់បាន ធ្វើការស្នើសុំរួចហើយ(តាមពិតម្ចាស់ផ្ទះបានយកកុងទ័រភ្លើងទៅលក់ អោយអ្នកផ្សេង)តើ អតិថិជនត្រូវ ធ្វើបែប ណាទើបបានភ្លើងប្រើ?
ចំពោះទង្វើខាងលើគាត់លក់កុងទ័រភ្លើងទៅឱ្យអ្នកដទៃជាទង្វើខុសច្បាប់ខុសពីគោលការណ៍របស់អគ្គិសនី
- សូមអតិថិជនបង្វែរមកទីតាំងត្រឹមត្រូវវិញ។
- ក្នុងករណីដែលអ្នកទិញ មិនព្រមចរចាទេសូមអញ្ជើញមកទំនាក់ទំនងជាមួយសាខាអគ្គិសនីដើម្បីធ្វើការ ដោះស្រាយតាមគោលការណ៍។
១០.អតិថិជនជាអ្នកជួលផ្ទះ
ចង់សុំបន្តចរន្តថ្មីនៅទីតាំងនោះ តើបានទេ?
អតិថិជនអាចដាក់ឈ្មោះអ្នកជួលបានតែត្រូវមានឯកសារពាក់ព័ន្ធដូចជា៖
- កិច្ចសន្យាជួល
- អត្តសញ្ញាណប័ណ្ណអ្នកជួលនិងម្ចាស់ផ្ទះ
- លិខិតកម្មសិទ្ធិរបស់ម្ចាស់ផ្ទះលើទីតាំងនោះ ឬលិខិតបញ្ជាក់ទីតាំងពីសងា្កត់(បើសិនមិនមានលេខ ផ្ទះត្រឹមត្រូវ)
- លិខិតធានារបស់ម្ចាស់ផ្ទះលើបំណុលប្រើប្រាស់របស់អ្នកជួល(ក្នុងករណីដែលអ្នកជួលចេញបាត់ ម្ចាស់ផ្ទះ ត្រូវទទួលខុសត្រូវទូទាត់អោយអគ្គិសនីកម្ពុជា)
- ក្នុងករណីជាក្រុមហ៊ុនអាជីវកម្ម ត្រូវមានបន្ថែមនូវលិខិតអនុញ្ញាតឱ្យប្រកបអាជីវកម្មពីក្រសួងពាក់ព័ន្ធ។
១១.បើទីតាំងអតិថិជនជាដីទទេ
តើអាចសុំបន្តចរន្តថ្មីដាក់ទីនោះបានទេ?
- ករណីបែបនេះ អគ្គិសនីកម្ពុជាពុំអាចផ្តល់ជូនបានទេសូមអញ្ជើញរៀបចំទីតាំងសម្រាប់ បន្តភ្លើងចូល។
១២.អតិថិជនទើបតែទិញផ្ទះគេហើយ ពីមុនទីតាំងនេះធ្លាប់មានភ្លើងរួចហើយតែពេលអត់មានការ
ប្រើប្រាស់
ក៏ត្រូវអគ្គិសនីបញ្ឈប់តាមគោលការណ៍។
តើអតិថិជនត្រូវធ្វើដូចម្តេច ដើម្បីបានភ្លើងប្រើប្រាស់ឡើងវិញ?
- ត្រូវដោះស្រាយបំណុលចាស់ពីមុនសិន(បើមាន) និងដាក់ពាក្យស្នើសុំបន្តចរន្តថ្មី។
១៣.អតិថិជនកំពុងសង់ផ្ទះមិនទាន់បំពាក់សម្ភារ
តើគាត់អាចសុំភ្លើងធំបានទេ?
- អគ្គិសនីកម្ពុជា អាចផ្តល់ជូនកម្លាំងតូចល្មមសម្រាប់បម្រើការសាងសង់សិននៅពេលសាងសង់ និងបំពាក់ សម្ភាររួចអាចសុំតម្លើងកំលាំងតាមជាក់ស្តែង (កម្លាំង និងប្រភេទប្រើប្រាស់)។
0 comments:
Post a Comment